ជូនពរឆ្នាំថ្មី !

Image


ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ យើងខ្ញុំសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមមានសិរីសួស្តី បវរមហាប្រសើរ ជួបជុំគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយបំផុត។

KHY

គោលការណ៍នៃការអភិវឌ្ឍមនុស្ស

Image


Child-Development-Center-Logo

 

 

 

 

មានគោលការណ៍អភិវឌ្ឍជាមូលដ្ឋាន ០៣ សំខាន់ៗដែលត្រូវអនុវត្តសម្រាប់មនុស្សគ្រប់គ្នាចាប់តាំងពីពេលកើតមក។ គោលការណ៍ទាំងនោះមាន៖

១. ការអភិវឌ្ឍចាប់ផ្តើមពីក្បាល និងបន្តរហូតចុះមកដល់ដងខ្លួន

k15716720

ទារកដែលទើបនឹងកើត គេមិនអាចកម្រើក ឬងើបក្បាលដោយខ្លួនគេបានឡើយ។ ហើយនៅក្នុងអំឡុងពេល ២ ឬ ៣ខែ គេក៏មិនអាចងើបអង្គុយបានដោយខ្លួនឯងដែរ។ ទាំងអស់នេះក៏ដោយសារការបញ្ចានៃប្រព័ន្ធប្រសាត និងឆ្អឹងកងខ្នងមិនទាន់មានការលូតលាស់។ ជាធម្មតាទារកអាចកម្រើកដៃរបស់គេក្នុងចលនាដដែលបាន ហើយប្រហែលរយៈពេល ៩ ខែ គេក៏អាចមើលឃើញវត្ថុតូចៗ ហើយអាចចាំកាន់ជាមួយតែមេដៃ និងម្រាមមួយប៉ុណ្ណោះ។ នេះបណ្តាលមកពីការលូតលាស់នៃប្រព័ន្ធប្រសាតចាប់ពីឆ្អឹងខ្នងរហូតដល់ចុងដៃ និងចុងជើង។

 

២. ការលូតលាស់គ្រប់ផ្នែកទាំងអស់កើតឡើងក្នុងរបៀបដូចៗគ្នាប៉ុន្តែមានកម្រិតខុសគ្នា

ទារកងើបក្បាលឡើងបាន រៀនអង្គុយ..។ល។ដោយមានការជួយពីមនុស្សធំ ហើយបន្តបន្ទាប់មកមិនចាំបាច់មានការជួយពីមនុស្សធំទៀតឡើយ។ មុនពេលទារកចេះដើរ គេតែងតែតោងឈរសម្ភារៈដែលមាននៅជុំវិញខ្លួនដូចជាតុ កៅអីជាដើម…ហើយបន្ទាប់មកទើបគេដើរឈានដើរដោយខ្លួនគេ។ ពុំមានទារកណាមួយអាចចេះដើរមុនពេលចេះអង្គុយឡើយ។ ជាធម្មតាទារកដែលមានអាយុ ១០ខែគឺមានបំណិនដើរយ៉ាងស្ទាត់ជំនាញ។

៣. គ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍគឺមានទំនាក់ទំនងគ្នា

ក្នុងពេលទារកអាចងើបអង្គុយបាន គេកំពុងអភិវឌ្ឍ នៃការចាប់កាន់វត្ថុដោយប្រើម្រាមដៃ និងមេដៃ តែគេមិនអាចបញ្ចុកចំណីដោយប្រើម្រាមដៃបានឡើយ។ ការអភិវឌ្ឍនៃភាសាដោយប្រើមួយពាក្យគឹមានផលវិបាក បើសិនជាទារកមានការលំបាកក្នុងការស្តាប់ ឬក៏ពុំមានអ្នកណាម្នាក់និយាយផ្ទាល់ជាមួយគេ។ ទារកដែលពុំបានទទួលសេចក្តីស្រឡាញ់ថ្នាក់ថ្នម និងការយកចិត្តទុកដាក់ អាចមិនទទួលបានជោគជ័យលើផ្នែកលូតលាស់ និងអភិវឌ្ឍឡើយ។

ចូរចងចាំថា ដើម្បីអភិវឌ្ឍប្រកបដោយសក្តានុពលដ៏ប្រសើរបំផុត កុមារត្រូវការការគាំទ្រដ៏ធំធេង និងមានការណែនាំបានត្រឹមត្រូវពីឪពុកម្តាយ និងអ្នកថែទាំក្នុងការប្រតិបត្តិសកម្មភាពនា​នា​ប្រចាំថ្ងៃ។

ទារក ឬ កុមារ ដែលខកខានដោយមិនទទួលបានគ្រប់តម្រូវការទាំងអស់នោះ ពួកគេប្រាកដជាអាច​​ទទួលបានននូវផលវិបាកពិតប្រាកដលើផ្នែកអភិវឌ្ឍ។ (By: Sophat)

 

សេវាការអប់រំកុមារអាយុពី ០ ដល់ ៥ឆ្នាំនៅកម្ពុជា

Image


20140716_091653

កម្មវិធីអប់រំកុមារអាយុពី ០ ដល់ ៥ឆ្នាំជាកម្មវិធីដ៏មានសារៈសំខាន់បំផុត​ ដែលឪពុក ម្តាយ និងអ្នកថែទាំកុមារទាំងអស់ត្រូវយល់ដឹង និងយកចិត្តទុកដាក់ចំពោះពួកគេឲ្យបានហ្មត់ចត់ទៅតាមដំណាក់កាលនៃការលូតលាស់របស់កុមារ។ នៅប្រទេសកម្ពុជា សេវាអប់រំកុមារតូចត្រូវបានរៀបចំសម្រាប់កុមារ ដែលមានសេវាសេកម្មខុសៗគ្នាតាមទៅលក្ខខ័ណ្ឌតំបន់ សេដ្ខកិច្ច និងការគាំទ្រពីដៃគូអភិវឌ្ឍនានា។​ សេវាទាំងនោះមាន៖

១. មត្តេយ្យសិក្សារដ្ឋ

២. មត្តេយ្យសិក្សាឯកជន

៣. មត្តេយ្យសិក្សាសហគមន៍ និង

៤. កម្មវិធីអប់រំកុមារតូចតាមផ្ទះ

ប្រជាជនកម្ពុជាទាំងអស់ដែលមានកូនអាយុពី ០ ដល់ ៥ឆ្នាំ គប្បីស្វែងរកសេវាអប់រំខាងលើ ដើម្បីឲ្យកុមារបានហ្វឹកហ្វើន និងអភិវឌ្ឍផ្នែកសំខាន់ទាំង៥ របស់គេមាន (១)​ ការអភិវឌ្ឍន៍ផ្នែកសុខភាព និងរាងកាយ (២) ការអភិវឌ្ឍន៍ផ្នែកសីលធម៌ និវប្បធម៌ (៣) ការអភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសង្គម (៤) ការអភិវឌ្ឍន៍ផ្នែកបញ្ញា និងការគិតវិភាគរកហេតុផល (៥) ការអភិវឌ្ឍន៍ផ្នែកភាសា ។ កុមារទាំងអស់ដែលបានទទួលការអប់រំត្រឹមត្រូវតាមដំណាក់កាលលូតលាស់នៃអាយុ ពួកគេនឹងអាចក្លាយទៅជាកុមារឆ្លាតវាងវៃ និងអាចបន្តការសិក្សាទៅកម្រិតបឋម មធ្យម និងឧត្តមសិក្សាបានល្អប្រសើរផងដែរ។ (ដោយអនុបណ្ឌិត ម៉ក់ សុផាត)