អ្វីជាអនុសញ្ញាស្តីពីសិទ្ធិកុមារ


អ្វីជាអនុសញ្ញាស្តីពីសិទ្ធិកុមារ

វត្ថុបំណងៈ

ក្រោយពីបញ្ចប់ការសិក្សាមេរៀននេះគរុសិស្សនឹងអាច៖

 • ឲ្យនិយមន័យពីអនុសញ្ញាស្តីពីសិទ្ធិកុមារ បានត្រឹមត្រូវ
 • ពន្យល់បានថា តើការផ្តល់សច្ចប័នមានន័យដូចម្តេច
 • រៀបរាប់ពីលក្ខណៈពិសេសនៃអនុសញ្ញាស្តីពីសិទ្ធិកុមារបានត្រឹមត្រូវ។

 

១. និយមន័យ

អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាកិច្ចព្រមព្រៀងមួរឮយរបស់អង្គការសហប្រជាជាតិ​ ដែលបានកំណត់ពីសិទ្ធិនានារបស់កុមារ ហើយដែលកុមារនូវគ្រប់ទិសទីមានឧិកាសទទួលបាននូវសិទ្ធិទាំងនេះគ្រប់ៗគ្នា។​ អនុសញ្ញានេះកំណត់នូវបទដ្ឋានសម្រាប់សុខមាលភាពកុមារនៅតាមដំណាក់កាលនានា នៃការអភិវឌ្ឍរបស់កុមារ ។

 • អនុសញ្ញាៈ គឺជាកិច្ចព្រមព្រៀងដែលភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ ដល់បណ្តាប្រទេសដែលបានផ្តល់សច្ចាប័ន។
 • សិទ្ធិៈ គឺជាអំណាចកំណត់ដោយច្បាប់ក្នុងការធ្វើសកម្មភាពអ្វីមួយ
 • តម្រូវការៈ គឺចំណង់គ្មានព្រំដែន ហើយប្រែប្រួលទៅតាមទីកន្លែង ស្ថានភាពសេដ្ឋកិច្ច និងពេលវេលា ។
 • បទដ្ឋានៈ គឺជាកម្រិតគុណភាពជាមធ្យមសម្រាប់វាស់។

 

២. ការផ្តល់សច្ចាប័ន

 • អនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានអនុម័តអង្គការសហប្រជាជាតិនៅថ្ងៃទី ២០ ខែ​ វច្ឆិកា ឆ្នាំ ១៩៨៩។
 • អនុសញ្ញានេះបានក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃទី ០២​ ខែ កញ្ញា ឆ្នាំ ១៩៩០។
 • ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញានេះ នៅថ្ងៃទី ១៥​ ខែ តុលា ឆ្នាំ ១៩៩២។

 

ការផ្តល់សច្ចាប័ន មានន័យថា ជាការទទួលស្គាល់ជាផ្លូវការ និងយល់ព្រមទទួលយកមកអនុវត្ត ឬជាការប្តេជ្ញាចិត្តជាផ្លូវការរបស់រាជរដ្ឋាភិបាលក្នុងការប្រតិបត្តិតាម។

 

៣. លក្ខណៈពិសេសនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ

 • ជាច្បាប់អន្តរជាតិ
 • មានលក្ខណៈទូលំទូលាយ
 • គ្មានលក្ខខ័ណ្ឌ
 • អនុវត្តចំពោះកុមារទូទៅ

សំណួរ

១. ចូរពន្យល់ពាក្យ អនុសញ្ញា​ សិទ្ធិ តម្រូវការៈ និង បទដ្ឋាន

២. ចូរឲ្យនិយមន័យនៃពាក្យ អនុសញ្ញាស្តីពីសិទ្ធិកុមារ

៣. តើការផ្តល់សច្ចាប័នមានន័យដូចម្តេច?

៤. តើលក្ខណៈពិសេសនៃអនុសញ្ញាស្តីពីសិទ្ធិកុមារមានអ្វីខ្លះ?លក្ខណៈនីមួយៗមានន័យដូចម្តេច?

ដំណាំចេកអាចផលិតជាសម្ភារសម្បូរបែបសម្រាប់អប់រំកុមារ


FB_IMG_1439716591951

ដើមចេកជាដំណាំរួមផ្សំដែលមានលក្ខណៈងាយស្រួលក្នុងការដុះបំផុត ។ នៅប្រទេសកម្ពុជា នៅជុំវិញផ្ទះ គេតែងតែឃើញមានដំាដំណាំចេកស្ទើរគ្រប់ផ្ទះទៅតាមចំណូលចិត្តមាន៖ ចេកណាំវ៉ា ចេកនួន ចេកពងមាន់ ចេកអំបូង ចេកជ្វា ចេកទឹក ចេកស្នាប់មុខ ជាដើម…។ល។

ផ្អែកតាមលក្ខណៈប្រពៃណី ទំនៀមទំលាប់ខ្មែរ ដំណាំចេកមានប្រយោជន៍អាចប្រើប្រាស់បានច្រើនមុខការទៅតាមពិធីការផ្សេងៗ។ នៅរដូវកាលបុណ្យភ្ជុំបិណ្ឌ ចេកមានតម្រូវការប្រើប្រាស់ខ្ពស់ជាងពេលណាៗទាំងអស់។

ក្រៅពីការប្រើប្រាស់ផ្សេងៗដូចបានពោលខាងលើ ចេកជាប្រភេទរុក្ខជាតិដែលអាចប្រើប្រាស់ជាជាធនធានសម្ភារដ៏សម្បូរបែបនៅក្នុងសហគមន៍សម្រាប់ជួយដល់ការលូតលាស់របស់កុមារ៖កាំភ្លើងធាងចេក សេះធាងចេក ប៉ីស្លឹកចេក ក្បួន កាណូត …ជាដើម។

១. កាំភ្លើងធាងចេកៈ ធាងចេកដែលគេបានច្រៀកស្លឹកចេញហើយ គេអាចច្នៃជាសម្ភារលេងរបស់កុមារបានយ៉ាងងាយ ហើយដែលកុមារចូលចិត្តលេងផងដែរ។ គេអាចកាត់ធាងចេកប្រវែងពី ០.៥០ម៉ែត្រ ទៅ ០.៦០ម៉ែត្រ បន្ទាប់មកច្រៀកបន្ទះធាងចេកនោះប្រវែង០.១០ ម៉ែត្រស្របគ្នាសងឲ្យបាន ៣ ឬ ៤សន្លឹករួចកាច់មកក្រោមឲ្យស្របគ្នា។ បន្ទាប់មកយកដៃច្បូតឡើងលើ។ បន្ទះចំរៀកធាងចេកបានបត់ផ្អឹបនឹងបង្កើតជាសូរសំឡេងប្រាវ។ សូរសំឡេងនេះធ្វើឲ្យកុមារចូលចិត្តឡេងណាស់។

២. សេះធាងចេកៈ ធាងចេកដែលគេបានច្រៀកស្លឹកចេញហើយ គេអាចច្នៃជាសម្ភារលេងរបស់កុមារមួយបែបទៀតបាន ដោយយកធាងចេកទាំងមូលនោះមក រួចច្រៀកជាបន្ទះសងខាងប្រវែង ០.១ម៉ែត្រ ដោយទុកពីគល់បន្ទះចំរៀកមកគល់ធាងចេកប្រវែងប្រហែល ០.២ម៉ែត្រ រយចកាច់ជាមុំ ៦០ដឺក្រេដែលអាចបង្កើតបានជារាងទ្រង់ទ្រាយក្បាលសេះ។ កុមារតូចអាចកាន់ ឬចងបន្តោងនឹងក រួចដាក់ធាងចេកនោះនៅចន្លោះភ្លៅទាំងពីររួច ធ្វើចលនារត់ជារបៀបជិះសេះ។

៣. ប៉ីស្លឹកចេកៈ  ស្លឹកចេកអាចច្រៀកយករួចមូរធ្វើជាប៉ីបង្កើតជាសំឡេង។

៤. ក្បូនៈ  ធាងចេកគេអាចកាត់ជាកង់ៗរួចតំរៀបដោតជាប់គ្នា ហើយដាក់បណ្តែតលើទឹកបាន ។

៥. កាណូតៈ គេអាចកាត់ធាងចេកប្រវែង ០.៣ម៉ែត្រ រួចកាច់បត់ជា ២ស្មើគ្នាមករកមុំប្រហែល ៤០ ដឺក្រេ បន្ទាប់មកយកកៅស៊ូថ្ពក់ចុងសងខាង រួចយកបន្ទះឈើតូចល្មមមកស៊កចន្លោះកៅស៊ូរួចមូរឲ្យខ្មាញ់ហើយដាក់ចូលក្នុងទឹក ដែលវាអាចធ្វើចលនាទៅមុខបាន។

ចំណាំៈ សម្ភារៈកាណូត និងក្បូនត្រូវមានការណែនាំ និងតាមមើលកុមារអោយបានហ្មត់ចត់ពីព្រោះវាអាចបណ្តាលមានគ្រោះថ្នាក់លង់ទឹក បើសិនជាធ្វេសប្រហែស។

សម្ភារៈដូចបានបង្ហាញខាងលើ គេអាចផលិត និងប្រើប្រាស់ជាសម្ភារៈឧបទសសម្រាប់បង្រៀនកុមារបានដោយពុំចាំបាច់ចំណាយប្រាក់ឡើយ៕

សេចក្តីជូនដំណឹងស្តីពី ពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា ពោរកំបោរ


សេចក្តីជូនដំណឹងស្តីពី ពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា ពោរកំបោរ.

សេចក្តីជូនដំណឹងស្តីពី ពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា ពោរកំបោរ


បុណ្យឆ្លងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា ពោរកំបោរ

OLYMPUS DIGITAL CAMERA

OLYMPUS DIGITAL CAMERA

សេចក្តីអញ្ជើញ និងកម្មវិធី

P1

P2

P3

P4

តើឪពុកម្តាយ ត្រូវមានតួនាទីអ្វីខ្លះក្នុុងការដឹកនាំសកម្មភាពលេងរបស់កុមារ?


តើឪពុកម្តាយ ត្រូវមានតួនាទីអ្វីខ្លះក្នុងការដឹកនាំសកម្មភាពលេងរបស់កុមារ?

DSC00021

ឪពុកម្តាយ និងអ្នកថែទាំកុមារ គឹជាមនុស្សទី១ដ៏ប្រសើរបំផុតក្នុងការចូលរួមលេងជាមួយកុមារ (កូនៗ) ដើម្បីអភិវឌ្ឍផ្នែកទាំង៥របស់កុមារ ទៅតាមដំណាក់កាលលូតលាស់នៃអាយុរបស់កុមារ។ ជាមួយគ្នានេះ ឪពុកម្តាយ និងអ្នកថែទាំកុមារក៏មានតួនាទីអចិន្រ្តៃយ៍ក្នុងការផ្សារភ្ជាប់ជាមួយសកម្មភាពលេងរបស់កុមារប្រចាំថ្ងៃ។ កុមារ​​ចាប់ផ្តើមទោទន់ទៅរកការបង្កើតគំនិតថ្មីៗដ៏ច្រើនលើសលប់ ប្រសិនបើឪពុកម្តាយ និងអ្នកថែទាំបានចូលរួមជាមួយ និងផ្តល់ដំបូន្មានវិជ្ជមានក្នុងពេលចូលរួមជាមួយសកម្មភាពលេងរបស់ពួកគេ។

ជាផ្នែកមួយនៃការលេងកំសាន្តរបស់កុមារ ឪពុកម្តាយ និងអ្នកថែទាំកុមារខ្លះតែងតែមានអារម្មណ៍ធុញថប់ ហើយថែមទាំងគិតថាវាមិនចាំបាច់ ហើយក៏ពុំបានផ្តល់ផលល្អដល់កូនគាត់ទៀតផង។ ទោះជាយ៉ាងនេះក្តី ក៏មានសំណូមពរមួយចំនួនសម្រាប់ការចូលរួមលេងជាមួយកូនៗរបស់លោកអ្នកដូចជា៖

 • ការសង្កេតៈ ចូរពិនិត្យ សង្កេតកូនលោកអ្នកដែលកំពុងលេងដោយហ្មត់ចត់ ដើម្បីសិក្សាពីអ្វីៗដែលពួកគេកំពុងលេង ហើយមានបញ្ហាអ្វីកើតឡើង។ ជាមួយគ្នានោះដែរ លោកអ្នកត្រូវផ្តល់ការអប់រំផ្សេងៗទាក់ទងនឹងសកម្មភាពណាពួកគេចូលចិត្ត។
 • ការអនុវត្តតាមៈ ត្រូវចូលរួម និងលេងជាមួយកូនរបស់លោកអ្នក ដើម្បីឲ្យពួកគេដឹងថា យើងកំពុងចាប់អារម្មណ៍នូវអ្វីដែលពួកគេកំពុងប្រតិបត្តិ (កំពុងលេង)។ ជាមួយគ្នានេះ លោកអ្នកអាចបន្ថែមនូវការលេងល្បែងណាដែលមានលក្ខណៈពិបាកជាង(ស្មុគ្រស្មាញជាង)។ ទោះជាយ៉ាងណាក៏ដោយ ត្រូវអនុញ្ញាតឲ្យកូនរបស់លោកអ្នកលេងដោយមានទិសដៅ (វត្ថុបំណង) និងការត្រួតពិនិត្យច្បាស់លាស់ ត្រឹមត្រូវ។
 • ការលេងដែលបង្កើតប្រឌិតញាណ(គំនិតថ្មី)ៈ ត្រូវផ្តល់សម្ភារៈល្បែងសម្រាប់លេងឲ្យបានច្រើនមុខ ហើយមានរបៀបលេងខុសៗគ្នា នោះអ្នកនឹងបានធ្វើឲ្យកូនរបស់អ្នកបានឆ្ងល់ថា តើសម្ភារលេងនីមួយៗមានរបៀបលេងដូចម្តេច? កុមារមានការលូតលាស់ផ្នែកគំនិត(ប្រឌិតញាណ)ថ្មីៗច្រើន កាលណាពួកគេបានលេងសប្បាយច្រើន ជាពិសេសការលេងរបស់លោកអ្នកជាមួយនឹងកូនរបស់លោកអ្នក។

images (4)

images

images (1)

IMG_224184310678758

ដោយៈ ម៉ក់ សុផាត

Email: maksophat@gmail.com

កុមាររៀនតាមរយៈការលេង


images

សម្ភារៈលេង គឺផ្តល់ភាពសប្បាយរីករាយដល់កមារ ប៉ុន្តែសម្ភារៈល្បែងទាំងនោះក៏បានជួយដល់កុមារឲ្យមានការរៀនសូត្រដោយខ្លួនគេផ្ទាល់ពីអ្វីដែលនៅជុំវិញខ្លួនរបស់ពួកគេផងដែរ។ ការលេងគឺជាការលូតលាស់ និងអភិវឌ្ឍផ្នែកសុខភាពរបស់កុមារគ្រប់ជ្រុងជ្រោយ។ កុមារដែលលេង គឺពួកគេរៀន និងអភិវឌ្ឍ។ ការលេងជួយកុមារឲ្យអនុវត្តបានដូចខាងក្រោម៖

 • អភិវឌ្ឍបំណិនផ្នែករាងកាយៈ បំណិនចិត្តចលភាព គឺ ការរៀនសូត្រទទួលបានផលសម្រេចដ៏ពិតប្រាកដដូចជា ការចាប់កាន់ ការលូន ការរត់ និងការធ្វើឲ្យមានតុល្យភាពនៃលំនឹងខ្លួនជាដើម…។ល។ បំណិននៃចិត្តលភាព គឺ ជាសកម្មភាពដែលកុមារអាចប្រើប្រាស់ម្រាមដៃដើម្បីចាប់ កាន់ ទោង ឫលេងសម្ភារៈល្បែងដ៏ស្ទាត់ជំនាញ។
 • អភិវឌ្ឍញាណ/បញ្ញាៈ កុមាររៀនដោះស្រាយបញ្ហាតាមរយៈការលេង។ តាមរយៈការលេង កុមារអាចសិក្សាអំពីពណ៌ ចំនួន ទំហំ និងទ្រង់ទ្រាយ សណ្ឋាន ឬមាឌ។ ពួកគេបានពង្រឹងបំណិននៃការចងចាំបាន និងការយកចិត្តទុកដាក់បានល្អ ។​ កុមារអាចវិវត្តទៅរកកម្រិតខ្ពស់នៃការគិតតាមរយៈនៃការលេងដែលពួកគេបានលេងនៅក្នុងបរិយាកាសនៃការភ្ញោច។
 • អភិវឌ្ឍផ្នែកបំណិនភាសាៈ ការអភិវឌ្ឍភាសារបស់កុមារ គឺកើតឡើងតាមរយៈការទំនាក់ទំនងរបស់កុមារជាមួយអ្នកដ៏ទៃ។ ការអនុវត្តផ្នែកភាសា គឺចាប់ផ្តើមតាមរយៈឪពុកម្តាយលេងជាមួយកូនដោយប្រើប្រាស់ល្បែងសូរស័ព្ទ ឧទាហរណ៍ហ្វឹកហ្វឺនកូនឲ្យប្រកបឫហៅ ម៉ាក់! ម៉ាក់!…ប៉ា!ប៉ា!….ឫត្រាប់សំលេងសត្វដូចជា កាប!កាប! …អូក!អូក!..។ ភាពលូតលាស់នៃភាសារបស់កុមារតាមរយៈនៃការហ្វឹហាត់និទានរឿងជាដើម…។ល។
 • ការអភិវឌ្ឍផ្នែកបំណិនសង្គមៈ ការរៀនសូត្រអំពី ការសហការ ការធ្វើការងារជាក្រុម ការចរចារ ការដោះស្រាយបញ្ហា​ ការប្តូរវេន និងការលេង…។ល។ ដោយមានច្បាប់ទម្លាប់ គឺជាបំណិនសង្គមដ៏មានសារប្រយោជន៍ដែលពួកគេបានរៀននៅពេលចាប់ផ្តើមលេងល្បែងសិក្សា។ បំណិនទាំងអស់នេះលូតលាស់ជាមួយនឹងការលេងរបស់កុមារ។ ជាលទ្ធផល កុមារបានរៀនសូត្រអំពី តួនាទី និងច្បាប់នៃសង្គម។IMG_224184310678758

ដោយ ម៉ក់ សុផាត

Email: maksophat@gmail.com

គោលការណ៍នៃការអភិវឌ្ឍមនុស្ស

Image


Child-Development-Center-Logo

 

 

 

 

មានគោលការណ៍អភិវឌ្ឍជាមូលដ្ឋាន ០៣ សំខាន់ៗដែលត្រូវអនុវត្តសម្រាប់មនុស្សគ្រប់គ្នាចាប់តាំងពីពេលកើតមក។ គោលការណ៍ទាំងនោះមាន៖

១. ការអភិវឌ្ឍចាប់ផ្តើមពីក្បាល និងបន្តរហូតចុះមកដល់ដងខ្លួន

k15716720

ទារកដែលទើបនឹងកើត គេមិនអាចកម្រើក ឬងើបក្បាលដោយខ្លួនគេបានឡើយ។ ហើយនៅក្នុងអំឡុងពេល ២ ឬ ៣ខែ គេក៏មិនអាចងើបអង្គុយបានដោយខ្លួនឯងដែរ។ ទាំងអស់នេះក៏ដោយសារការបញ្ចានៃប្រព័ន្ធប្រសាត និងឆ្អឹងកងខ្នងមិនទាន់មានការលូតលាស់។ ជាធម្មតាទារកអាចកម្រើកដៃរបស់គេក្នុងចលនាដដែលបាន ហើយប្រហែលរយៈពេល ៩ ខែ គេក៏អាចមើលឃើញវត្ថុតូចៗ ហើយអាចចាំកាន់ជាមួយតែមេដៃ និងម្រាមមួយប៉ុណ្ណោះ។ នេះបណ្តាលមកពីការលូតលាស់នៃប្រព័ន្ធប្រសាតចាប់ពីឆ្អឹងខ្នងរហូតដល់ចុងដៃ និងចុងជើង។

 

២. ការលូតលាស់គ្រប់ផ្នែកទាំងអស់កើតឡើងក្នុងរបៀបដូចៗគ្នាប៉ុន្តែមានកម្រិតខុសគ្នា

ទារកងើបក្បាលឡើងបាន រៀនអង្គុយ..។ល។ដោយមានការជួយពីមនុស្សធំ ហើយបន្តបន្ទាប់មកមិនចាំបាច់មានការជួយពីមនុស្សធំទៀតឡើយ។ មុនពេលទារកចេះដើរ គេតែងតែតោងឈរសម្ភារៈដែលមាននៅជុំវិញខ្លួនដូចជាតុ កៅអីជាដើម…ហើយបន្ទាប់មកទើបគេដើរឈានដើរដោយខ្លួនគេ។ ពុំមានទារកណាមួយអាចចេះដើរមុនពេលចេះអង្គុយឡើយ។ ជាធម្មតាទារកដែលមានអាយុ ១០ខែគឺមានបំណិនដើរយ៉ាងស្ទាត់ជំនាញ។

៣. គ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍគឺមានទំនាក់ទំនងគ្នា

ក្នុងពេលទារកអាចងើបអង្គុយបាន គេកំពុងអភិវឌ្ឍ នៃការចាប់កាន់វត្ថុដោយប្រើម្រាមដៃ និងមេដៃ តែគេមិនអាចបញ្ចុកចំណីដោយប្រើម្រាមដៃបានឡើយ។ ការអភិវឌ្ឍនៃភាសាដោយប្រើមួយពាក្យគឹមានផលវិបាក បើសិនជាទារកមានការលំបាកក្នុងការស្តាប់ ឬក៏ពុំមានអ្នកណាម្នាក់និយាយផ្ទាល់ជាមួយគេ។ ទារកដែលពុំបានទទួលសេចក្តីស្រឡាញ់ថ្នាក់ថ្នម និងការយកចិត្តទុកដាក់ អាចមិនទទួលបានជោគជ័យលើផ្នែកលូតលាស់ និងអភិវឌ្ឍឡើយ។

ចូរចងចាំថា ដើម្បីអភិវឌ្ឍប្រកបដោយសក្តានុពលដ៏ប្រសើរបំផុត កុមារត្រូវការការគាំទ្រដ៏ធំធេង និងមានការណែនាំបានត្រឹមត្រូវពីឪពុកម្តាយ និងអ្នកថែទាំក្នុងការប្រតិបត្តិសកម្មភាពនា​នា​ប្រចាំថ្ងៃ។

ទារក ឬ កុមារ ដែលខកខានដោយមិនទទួលបានគ្រប់តម្រូវការទាំងអស់នោះ ពួកគេប្រាកដជាអាច​​ទទួលបានននូវផលវិបាកពិតប្រាកដលើផ្នែកអភិវឌ្ឍ។ (By: Sophat)