តើសម្ភារៈល្បែងបែបណាដែលមានលក្ខណៈសមរម្យសម្រាប់កូនលេង


1467361_942949435761329_1987302843601390807_n IMG_86644907780209 images (2)

ឪពុកម្តាយ មានតួនាទីសំខាន់ ក្នុងការជ្រើសរើសសម្ភារៈល្បែងនានាសម្រាប់ឲ្យកូនរបស់ខ្លួនលេង។ គ្រប់កុមារទាំងអស់ពុំមែនសុទ្ធតែចូលចិត្តលេងសម្ភារល្បែងដូចៗគ្នានោះទេ ពួកគេលេងនូវអ្វីៗដែលគេចូលចិត្ត មានចំណាប់អារម្មណ៏ និងមានលទ្ធភាពអាចលេងបាន។ ដូច្នេះខាងក្រោមនេះជាការណែនាំមួយចំនួនសម្រាប់ការជ្រើសរើសសម្ភារល្បែងសមរម្យ សម្រាប់កុមារទៅតាមអាយុខុសៗគ្នា៖

១. ទារកទើបនឹងកើត ដល់អាយុ ១ឆ្នាំ

ទារករៀនអំពីអ្វីដែលនៅជុំវិញខ្លួនរបស់គេដោយប្រើប្រាស់ញាណទាំង ៥ របស់គេដូចជា៖ ការសម្លឹងមើល(ប្រើចក្ខុវិញ្ញាណ) ការស្តាប់(ប្រើសោត្តវិញ្ញាណ) ការភ្លក់រសជាតិ(ប្រើជីវ្ហាវិញ្ញាណ) ការស្រូបក្លិន(ប្រើឃានវិញ្ញាណ) និងការចាប់ឬកាន់ផ្ទាល់(និងប្រើកាយវិញ្ញាណ)។ កុមារនៅក្នុងវ័យអាយុកាលនេះ គេក៏កំពុងរៀនសូត្រផងដែរអំពី​ហេតុ និងផល។ សម្ភារៈល្បែងដែលអាចធ្វើកុមារនៅក្នុងក្រុមអាយុនេះបានសប្បាយរីករាយមាន៖

  • ទូរស័ព្ទដៃ កញ្ចក់ឆ្លុះដែលមានសុវត្ថិភាព
  • សម្ភារៈដែលបង្កើតជាសូរសម្លេងដូចជា៖ ចង្រង់ រំយោលដង្គាបក្តាម
  • សម្ភារៈដែលដាក់បញ្ឈរ
  • ប្រភេទសម្ភារៈលេងដែលងាយធ្វើឲ្យសេប(រួមមាឌ) ហើយប៉ោងវិញ៖ ប៉េងប៉ោង ប៉ាល់ជ័រដែលអាចច្របាច់ផតរួចប៉ោងវិញ…
  • ប្រភេទសៀវភៅរូបភាព៖ វចនានុក្រមរូបភាព សៀវភៅរូបភាពសត្វ សៀវភៅរូបភាពផ្លែឈើ បន្លែ…
  • ប្រភេទសម្ភារៈលេងដែលមានជាសម្លេងបទភ្លេង សម្លេងសត្វ៖​ ស្បែកជើង ឆ្មាជ័រសម្រាប់ច្របាច់មានសម្លេង ព្យាណូ ទូរស័ព្ទ កាំភ្លើងបាញ់ចេញជាសំឡេង….
  • ប្រភេទសម្លារៈល្បែងសម្រាប់យោលឬអង្គុយយោល៖ អង្រឹង ទោង ជណ្តើរខ្សែ ត្រឡោកខ្សែ…។ល។
  • ប្រភេទសម្លារៈល្បែងសម្រាប់ខាំ

២. អាយុ១ឆ្នាំ ដល់ ៣ឆ្នាំ

កុមារដែលមានអាយុចន្លោះពី ១ឆ្នាំ ដល់ ៣ឆ្នាំ អាចធ្វើចលនានៅក្នុងបរិស្ថានជុំវិញខ្លួនដ៏សកម្ម និងច្រើនលើសលប់ដូចជា៖ ដើរ តោងឡើង រុញច្រាញ ឡើងជិះ…ជាដើម។​ ភាពចាប់អារម្មណ៍ដ៏ខ្លាំងក្លាបំផុត យើងអាចរៀបចំ និងដោះស្រាយបញ្ហាទៅតាមគោលបំណងនៃការអប់រំបាន ហើយជំរុញតាមរយៈសកម្មភាពលេងសម្ភារៈលេងដូចខាងក្រោម៖

  • សម្ភារៈលេងសម្រាប់សកម្មភាព រុញ ច្រាន និងជិះពីលើ
  • ត្រីចក្រយានតូច៖ កង់ដែលមានទ្រនល់កង់ដែលអាចការពារការដួលរលំ
  • ល្បែងរៀបផ្គុំងាយៗ
  • សម្ភារល្បែងមានចលនា
  • គ្រាប់អង្កាំ
  • សៀវភៅរូបភាព
  • ខ្មៅដៃ ប៊ិចសរសេរ ម្សៅសូនរូប (ឫដីឥដ្ឋ)

៣. អាយុ៣ឆ្នាំ ដល់ ៥ឆ្នាំ

កុមារក្នុងវ័យមត្តេយ្យសិក្សា ចូលចិត្ត និងស្រឡាញ់កុមារនៅជុំវិញខ្លួនគេ ហើយរីករាយចែករំលែកតាមរយៈលេងជាមួយប្រភេទសម្ភារៈមួយចំនួនដូចជា៖

  • សំលៀកបំពាក់ កន្ត្រៃ
  • តុក្តតា អាយ៉ង អាយ៉ីវ
  • សៀវភៅរឿងនិទាន
  • ល្បែងតំរៀបដែលមានចំណែកតិចជាង ២៤​ចំណិត

៤. អាយុ៦ឆ្នាំ ដល់ ៩ឆ្នាំ

ក្នុងវ័យសិក្សា កុមារស្វែងរកព័ត៌មានថ្មីៗ បទពិសោធ និងបញ្ហាប្រឈមនានាតាមរយៈការអនុវត្តជាមួយសម្ភារៈ។ កុមារដែលស្ថិតនៅក្នុងក្រុមអាយុខាងលើនេះ គឺរងនូវឥទ្ធិពលពីដៃគូ និងសង្គមយ៉ាងខ្លាំងបំផុត។ កុមារដែលស្ថិតនៅក្នុងក្រុមអាយុនេះក៏អាចចូលចិត្តប្រភេទសម្ភារៈលេងជាក្រុមដូចជា៖

  • សម្ភារៈកីឡា
  • កង់ និង​មួកសុវត្ថិភាព
  • សៀវភៅអាន
  • បន្ទះក្តាល្បែងដូចជា៖
  • ល្បែងសម្រាប់កការស្ថាបនា និងការសាងសង់

៥. អាយុ៩ឆ្នាំ ដល់ ១២ឆ្នាំ

កុមារដែលមានអាយុមុន ១០ឆ្នាំ គឺមានគំនិតឯករាជ្យ ហើយក៏មានមិនទាន់លូតលាស់ផ្នែកគំនិតក្នុងការលេងជាក្រុម(លេងជាមួយកុមារដ៏ទៃទៀត)។ ក្នុងវ័យនេះ កុមារយលដឹងពីរបៀបលេងដោយស្មោះត្រង់ យុត្តិធម៌ជាមួយកុមារដ៏ទៃដោយប្រើប្រាស់បំណិនសង្គមជាសំខាន់ ដែលអាចចាត់ចែងតាមរយៈសកម្មភាពលេងជាមួយសម្ភារ៖

  • សៀវភៅអាន
  • ល្បែងជាបន្ទះក្តា ឬប័ណ្ណ
  • សម្ភារកីឡា
  • គ្រឿងសម្ភារវិទ្យាសាស្ត្រ

(នៅមានបន្ត…)

១. ជណ្តើរខ្សែរៀបជារាងដំបូលផ្ទះ

988596_942949329094673_5903600208147926749_n

២. រំយោល ត្រី

IMG_1065637255990

៣. តំរៀបសំបកកង់ឡានសម្រាប់ដើរ ឬលូនឆ្លងកាត់រង្វង់កង់ឡានក្នុង

11698909_10153452337349222_3448309760328125880_n

(ដោយអនុបណ្ឌិត ម៉ក់ សុផាត)

Email: maksophat@gmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s