ដំណាំចេកអាចផលិតជាសម្ភារសម្បូរបែបសម្រាប់អប់រំកុមារ

FB_IMG_1439716591951

ដើមចេកជាដំណាំរួមផ្សំដែលមានលក្ខណៈងាយស្រួលក្នុងការដុះបំផុត ។ នៅប្រទេសកម្ពុជា នៅជុំវិញផ្ទះ គេតែងតែឃើញមានដំាដំណាំចេកស្ទើរគ្រប់ផ្ទះទៅតាមចំណូលចិត្តមាន៖ ចេកណាំវ៉ា ចេកនួន ចេកពងមាន់ ចេកអំបូង ចេកជ្វា ចេកទឹក ចេកស្នាប់មុខ ជាដើម…។ល។

ផ្អែកតាមលក្ខណៈប្រពៃណី ទំនៀមទំលាប់ខ្មែរ ដំណាំចេកមានប្រយោជន៍អាចប្រើប្រាស់បានច្រើនមុខការទៅតាមពិធីការផ្សេងៗ។ នៅរដូវកាលបុណ្យភ្ជុំបិណ្ឌ ចេកមានតម្រូវការប្រើប្រាស់ខ្ពស់ជាងពេលណាៗទាំងអស់។

ក្រៅពីការប្រើប្រាស់ផ្សេងៗដូចបានពោលខាងលើ ចេកជាប្រភេទរុក្ខជាតិដែលអាចប្រើប្រាស់ជាជាធនធានសម្ភារដ៏សម្បូរបែបនៅក្នុងសហគមន៍សម្រាប់ជួយដល់ការលូតលាស់របស់កុមារ៖កាំភ្លើងធាងចេក សេះធាងចេក ប៉ីស្លឹកចេក ក្បួន កាណូត …ជាដើម។

១. កាំភ្លើងធាងចេកៈ ធាងចេកដែលគេបានច្រៀកស្លឹកចេញហើយ គេអាចច្នៃជាសម្ភារលេងរបស់កុមារបានយ៉ាងងាយ ហើយដែលកុមារចូលចិត្តលេងផងដែរ។ គេអាចកាត់ធាងចេកប្រវែងពី ០.៥០ម៉ែត្រ ទៅ ០.៦០ម៉ែត្រ បន្ទាប់មកច្រៀកបន្ទះធាងចេកនោះប្រវែង០.១០ ម៉ែត្រស្របគ្នាសងឲ្យបាន ៣ ឬ ៤សន្លឹករួចកាច់មកក្រោមឲ្យស្របគ្នា។ បន្ទាប់មកយកដៃច្បូតឡើងលើ។ បន្ទះចំរៀកធាងចេកបានបត់ផ្អឹបនឹងបង្កើតជាសូរសំឡេងប្រាវ។ សូរសំឡេងនេះធ្វើឲ្យកុមារចូលចិត្តឡេងណាស់។

២. សេះធាងចេកៈ ធាងចេកដែលគេបានច្រៀកស្លឹកចេញហើយ គេអាចច្នៃជាសម្ភារលេងរបស់កុមារមួយបែបទៀតបាន ដោយយកធាងចេកទាំងមូលនោះមក រួចច្រៀកជាបន្ទះសងខាងប្រវែង ០.១ម៉ែត្រ ដោយទុកពីគល់បន្ទះចំរៀកមកគល់ធាងចេកប្រវែងប្រហែល ០.២ម៉ែត្រ រយចកាច់ជាមុំ ៦០ដឺក្រេដែលអាចបង្កើតបានជារាងទ្រង់ទ្រាយក្បាលសេះ។ កុមារតូចអាចកាន់ ឬចងបន្តោងនឹងក រួចដាក់ធាងចេកនោះនៅចន្លោះភ្លៅទាំងពីររួច ធ្វើចលនារត់ជារបៀបជិះសេះ។

៣. ប៉ីស្លឹកចេកៈ  ស្លឹកចេកអាចច្រៀកយករួចមូរធ្វើជាប៉ីបង្កើតជាសំឡេង។

៤. ក្បូនៈ  ធាងចេកគេអាចកាត់ជាកង់ៗរួចតំរៀបដោតជាប់គ្នា ហើយដាក់បណ្តែតលើទឹកបាន ។

៥. កាណូតៈ គេអាចកាត់ធាងចេកប្រវែង ០.៣ម៉ែត្រ រួចកាច់បត់ជា ២ស្មើគ្នាមករកមុំប្រហែល ៤០ ដឺក្រេ បន្ទាប់មកយកកៅស៊ូថ្ពក់ចុងសងខាង រួចយកបន្ទះឈើតូចល្មមមកស៊កចន្លោះកៅស៊ូរួចមូរឲ្យខ្មាញ់ហើយដាក់ចូលក្នុងទឹក ដែលវាអាចធ្វើចលនាទៅមុខបាន។

ចំណាំៈ សម្ភារៈកាណូត និងក្បូនត្រូវមានការណែនាំ និងតាមមើលកុមារអោយបានហ្មត់ចត់ពីព្រោះវាអាចបណ្តាលមានគ្រោះថ្នាក់លង់ទឹក បើសិនជាធ្វេសប្រហែស។

សម្ភារៈដូចបានបង្ហាញខាងលើ គេអាចផលិត និងប្រើប្រាស់ជាសម្ភារៈឧបទសសម្រាប់បង្រៀនកុមារបានដោយពុំចាំបាច់ចំណាយប្រាក់ឡើយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s